23 គ្រានោះ ពួកមេសាសន៍ភីលីស្ទីន ក៏ប្រមូលគ្នាដើម្បីនឹងថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុន ជាព្រះនៃគេ ហើយនាំគ្នាសប្បាយឡើង ដោយថា ព្រះនៃយើងបានប្រគល់សាំសុនជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃយើងហើយ
24 កាលពួកបណ្តាជនបានឃើញគាត់ នោះគេសរសើរដល់ព្រះរបស់គេដោយថា ព្រះនៃយើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃយើងហើយ គឺជាអ្នកដែលបានបំផ្លាញស្រុកយើង ព្រមទាំងសំឡាប់ពួកយើងជាច្រើនផងនោះ
25 កាលចិត្តគេបានអរសប្បាយឡើងហើយ នោះគេប្រាប់ថា ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើលលេង គេក៏ហៅសាំសុនចេញពីក្នុងគុកមក ហើយគាត់ក៏ឡកត្លុកនៅមុខគេ គេដាក់គាត់នៅជាកណ្តាលនៃសសររោង
26 នោះសាំសុនសូមដល់ក្មេង ដែលដឹកដៃគាត់ថា សូមបើកឲ្យខ្ញុំពាល់សសរដែលទ្ររោងនេះ ដើម្បីឲ្យខ្ញុំបានផ្អែកទៅលើបន្តិច
27 រីឯរោងនោះមានពេញណែន ដោយមនុស្ស ទាំងប្រុសទាំងស្រី ពួកមេសាសន៍ភីលីស្ទីនទាំងអស់ ក៏ប្រជុំគ្នានៅទីនោះដែរ ហើយមានមនុស្សទាំងប្រុសទាំងស្រី ប្រហែលជា៣ពាន់នាក់ទៀតនៅមើលសាំសុន ពីលើដំបូល កំពុងដែលគាត់ឡកត្លុក
28 គ្រានោះសាំសុនអំពាវនាវដល់ព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំ ឱព្រះអង្គអើយ សូមចំរើនកំឡាំងឲ្យទូលបង្គំតែម្តងណេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹក ដល់ពួកសាសន៍ភីលីស្ទីន ដោយព្រោះភ្នែកទូលបង្គំទាំង២តែម្តង
29 នោះសាំសុនក៏ចាប់សសរទាំង២ ដែលទ្រនៅជាកណ្តាលរោងនោះ ដោយដៃស្តាំម្ខាង ហើយដោយដៃឆ្វេងម្ខាង