9 រីឯនៅក្នុងបន្ទប់ខាងក្នុង នោះមានមនុស្សបង្កប់ខ្លួនចាំ ខណៈនោះនាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់អ្នកហើយ តែគាត់បណ្តាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង ដូច្នេះ គ្មានអ្នកណាដឹង ជាគាត់មានកំឡាំងប៉ុណ្ណាទេ។
10 នោះដេលីឡានិយាយនឹងសាំសុនថា មើល បងបានបញ្ឆោតខ្ញុំ ដោយពោលសុទ្ធតែពាក្យភរភូតវិញ ម្តងនេះសូមប្រាប់ដល់ខ្ញុំ តើនឹងយកអ្វីមកចងបងឲ្យជាប់បាន
11 គាត់ឆ្លើយថា បើគ្រាន់តែចងអញ ដោយពួរថ្មីដែលមិនទាន់ប្រើការសោះ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
12 ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងរួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ ឯពួកអ្នកដែលបង្កប់ខ្លួន ក៏នៅចាំឰដ៏បន្ទប់ខាងក្នុង គាត់បណ្តាច់ពួរនោះចេញពីដៃទៅ គណនាដូចជាអំបោះ១សរសៃសុទ្ធ។
13 ដេលីឡានិយាយនឹងសាំសុនថា តាំងពីដើមដល់ឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ដោយនិយាយភូតភរដដែល ចូរប្រាប់មកខ្ញុំ តើត្រូវយកអ្វីចងបងឲ្យជាប់បាន គាត់ឆ្លើយថា ឲ្យឯងគ្រាន់តែក្រងសក់ក្បាលអញទាំង៧កំរងជាប់ជា១នឹងអំបោះអន្ទងទៅ
14 នាងក៏បោះស្នៀតភ្ជាប់នឹងផ្សំថែមទៀត រួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ នោះគាត់ភ្ញាក់ពីដេកឡើង រដោះស្នៀតចេញពីកី ជាប់ទាំងអំបោះអន្ទងទៅផង។
15 នោះនាងនិយាយនឹងគាត់ថា ធ្វើដូចម្តេចឲ្យបងនិយាយថា បងស្រឡាញ់ដល់ខ្ញុំបាន បើចិត្តបងទីទៃពីគ្នាដូច្នេះ បងបានបញ្ឆោតខ្ញុំគ្រប់៣ដងនេះហើយ ឥតប្រាប់ពីដំណើរដែលបងមានកំឡាំងខ្លាំងទាំងម៉្លេះពីណាមកសោះ