ចៅហ្វាយ 17:3-9 KHOV

3 គាត់​ក៏​ប្រគល់​ប្រាក់​១១០០​នោះ​ដល់​ម្តាយ​វិញ រួច​ម្តាយ​និយាយ​ថា អញ​ថ្វាយ​ប្រាក់​នេះ​ដល់​ព្រះ‌យេហូវ៉ា​ពី​ដៃ​ខ្លួន​អញ​សំរាប់​កូន ដើម្បី​នឹង​សិត​រូប​១ ហើយ​ឆ្លាក់​ធ្វើ​ជា​រូប​១ ដូច្នេះ ហ៏ អញ​ប្រគល់​ឲ្យ​ឯង

4 តែ​គាត់​ប្រគល់​ប្រាក់​នោះ​ដល់​ម្តាយ​វិញ នោះ​ម្តាយ​ក៏​យក​ប្រាក់​២០០​ទៅ​ឲ្យ​ជាង​ស្មិត ជាង​ក៏​ឆ្លាក់​ធ្វើ​រូប​១ និង​រូប​សិត​១ រូប​នោះ​តាំង​នៅ​ក្នុង​ផ្ទះ​មីកា

5 ឯ​មីកា​នេះ គាត់​មាន​រោង​ព្រះ​១ ហើយ​ក៏​ធ្វើ​អេផូឌ និង​រូប​ព្រះ​១ រួច​ញែក​កូន​គាត់​ម្នាក់ ទុក​ជា​សង្ឃ​ដល់​ខ្លួន

6 នៅ​គ្រា​នោះ គ្មាន​ស្តេច​ណា​សោយ‌រាជ្យ នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ម៉្លោះ​ហើយ មនុស្ស​ទាំង‌ឡាយ គេ​តែង‌តែ​ប្រព្រឹត្ត​ការ​ដែល​ខ្លួន​គិត​ឃើញ​ថា​ត្រឹម​ត្រូវ។

7 រីឯ​នៅ​ក្រុង​បេថ្លេ‌ហិម ស្រុក​យូដា នោះ​មាន​មនុស្ស​កំឡោះ​ម្នាក់​ក្នុង​គ្រួ​យូដា ដែល​ជា​ពួក​លេវី គាត់​មាន​ទី​លំនៅ​អាស្រ័យ​នៅ​ទី​នោះ

8 គាត់​ក៏​ចេញ​ពី​បេថ្លេ‌ហិម នៅ​ស្រុក​យូដា​នោះ ដើម្បី​នឹង​ទៅ​ស្នាក់​នៅ​ទី​ណា​ដែល​រក​បាន កំពុង​ដែល​ធ្វើ​ដំណើរ​ទៅ នោះ​ក៏​មក​ដល់​ផ្ទះ​មីកា នៅ​ស្រុក​ភ្នំ​អេប្រា‌អិម

9 មីកា​សួរ​គាត់​ថា អ្នក​មក​ពី​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​ជា​ពួក​លេវី ពី​បេថ្លេ‌ហិម ស្រុក​យូដា ខ្ញុំ​ស្វែង​រក​ទី​ណា​ដែល​ខ្ញុំ​នឹង​ស្នាក់​នៅ​បាន