20 សង្ឃនោះមានចិត្តអំណរឡើង រួចក៏យកអេផូឌ និងរូបព្រះ ព្រមទាំងរូបឆ្លាក់ផង ទៅជាមួយនឹងគេទៅ។
21 ដូច្នេះ គេបែរចេញទៅ ហើយគេឲ្យកូនក្មេង និងហ្វូងសត្វ ហើយនឹងអីវ៉ាន់ទាំងប៉ុន្មានដើរខាងមុខ
22 កាលបានឃ្លាតឆ្ងាយពីផ្ទះមីកាហើយ នោះពួកអ្នកនៅផ្ទះជិតខាងមីកា ក៏ប្រជុំគ្នាដេញតាមពួកកូនចៅដាន់ឲ្យទាន់
23 គេស្រែកហៅពួកកូនចៅដាន់ ឯអ្នកទាំងនោះក៏ងាកបែរមកសួរមីកាថា ឯងមានហេតុអ្វីបានជាប្រមូលគ្នាច្រើនដល់ម៉្លេះ
24 គាត់ឆ្លើយថា អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំនៅមានអ្វីទៀត ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើឯងមានហេតុអ្វីដូច្នេះ
25 នោះពួកកូនចៅដាន់ឆ្លើយតបថា កុំឲ្យមានឮសំឡេងឯងមកក្នុងពួកយើងឡើយ ក្រែងលោមានពួកអ្នកមួម៉ៅ ស្ទុះទៅលើឯងរាល់គ្នា បំផ្លាញជីវិតឯងទៅ ព្រមទាំងជីវិតនៃពួកគ្រួឯងផង
26 រួចពួកកូនចៅដាន់ក៏ទៅតាមផ្លូវគេទៅ ឯមីកាកាលឃើញថាគេមានកំឡាំងជាងខ្លួន នោះគាត់ក៏វិលត្រឡប់មកផ្ទះវិញ។