25 នោះពួកកូនចៅដាន់ឆ្លើយតបថា កុំឲ្យមានឮសំឡេងឯងមកក្នុងពួកយើងឡើយ ក្រែងលោមានពួកអ្នកមួម៉ៅ ស្ទុះទៅលើឯងរាល់គ្នា បំផ្លាញជីវិតឯងទៅ ព្រមទាំងជីវិតនៃពួកគ្រួឯងផង
26 រួចពួកកូនចៅដាន់ក៏ទៅតាមផ្លូវគេទៅ ឯមីកាកាលឃើញថាគេមានកំឡាំងជាងខ្លួន នោះគាត់ក៏វិលត្រឡប់មកផ្ទះវិញ។
27 ពួកអ្នកទាំងនោះគេនាំយករបស់ដែលមីកាបានធ្វើ និងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីសជាទីដែលមានមនុស្សរម្យទម ហើយសុខសាន្តនៅ រួចគេសំឡាប់ពួកអ្នកក្រុងនោះដោយមុខដាវ ព្រមទាំងយកភ្លើងឆួលដុតទីក្រុងផង
28 ឥតមានអ្នកណាមកជួយគេឡើយ ពីព្រោះទីនោះនៅឃ្លាតឆ្ងាយពីក្រុងស៊ីដូន ហើយពួកនោះមិនប្រកបគ្នានឹងអ្នកណាផង ក្រុងនោះនៅក្នុងវាលច្រកភ្នំ ដែលនៅជិតបេត-រេហុប រួចហើយពួកកូនចៅដាន់បានសង់ទីក្រុងនោះឡើងវិញ ទុកជាទីលំនៅរបស់គេ
29 ក៏ដាក់ឈ្មោះថា ដាន់ តាមឈ្មោះដាន់ជាអយ្យកោគេ ដែលអ៊ីស្រាអែលបានបង្កើត តែកាលពីដើម ក្រុងនោះឈ្មោះឡាអ៊ីសវិញ
30 ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសំរាប់ខ្លួនគេ ហើយយ៉ូណាថាន ជាកូនគើសំម ក្នុងពូជអំបូរម៉ាន៉ាសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់ពូជអំបូរដាន់តទៅ ដរាបដល់ថ្ងៃដែលពួកស្រុកនោះត្រូវគេនិរទេសទៅ
31 គេបានតាំងរូបឆ្លាក់ដែលមីកាធ្វើនោះ ទុកសំរាប់ពួកគេ អស់១អំឡុងដែលដំណាក់នៃព្រះនៅត្រង់ស៊ីឡូរ។