ចៅហ្វាយ 19:13-19 KHOV

13 រួច​គាត់​និយាយ​នឹង​អ្នក​បំរើ​ថា ចូរ​យើង​ស្រូត​ទៅ​ឲ្យ​ដល់​ទី​ណា​មួយ​នោះ ដើម្បី​នឹង​ដេក​នៅ ទោះ​បើ​ជា​នៅ​គីបៀរ ឬ​នៅ​រ៉ាម៉ា​ក្តី

14 ដូច្នេះ គេ​ដើរ​បង្ហួស​តាម​ផ្លូវ​ទៅ កាល​គេ​ជិត​នឹង​ដល់​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ា‌មីន​ហើយ នោះ​ថ្ងៃ​លិច​ទៅ

15 ហើយ​គេ​ក៏​ងាក​បែរ​ចូល​ទៅ​ក្នុង​គីបៀ ដើម្បី​នឹង​ដេក​នៅ​ទី​នោះ គេ​ចូល​ទៅ​អង្គុយ​នៅ​ក្បែរ​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទទួល​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឡើយ។

16 ខណៈ​នោះ មាន​បុរស​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ស្រែ​ក្នុង​វេលា​ល្ងាច អ្នក​នោះ​ជា​មនុស្ស​ស្រុក​ភ្នំ​អេប្រា‌អិម តែ​គាត់​នៅ​ក្រុង​គីបៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេន‌យ៉ា‌មីន​វិញ

17 គាត់​ងើប​ភ្នែក​ឡើង​ឃើញ​អ្នក​ដំណើរ​ម្នាក់ កំពុង​តែ​អង្គុយ​នៅ​ក្បែរ​ផ្លូវ ក៏​សួរ​ថា តើ​អ្នក​អញ្ជើញ​ទៅ​ណា ហើយ​មក​ពី​ណា

18 គាត់​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ដើម្បី​នឹង​ទៅ​ឯ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង ខ្ញុំ​ប្របាទ​ជា​អ្នក​ស្រុក​នោះ​ឯង ហើយ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា ឥឡូវ​នេះ​ទៅ​ឯ​ដំណាក់​ព្រះ‌យេហូវ៉ា តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំ​ប្របាទ ឲ្យ​ចូល​ក្នុង​ផ្ទះ​សោះ

19 ខ្ញុំ​ប្របាទ​មាន​ចំបើង និង​ស្មៅ​សំរាប់​លា ហើយ​មាន​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​សំរាប់​ខ្លួន និង​នាង​ស្រី​នេះ ព្រម​ទាំង​អ្នក​កំឡោះ ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ​ផង យើង​ខ្ញុំ​មិន​មាន​ខ្វះ​អ្វី​ទេ