ចៅហ្វាយ 19:21-27 KHOV

21 ដូច្នេះ អ្នក​នោះ​ក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ ដាក់​ស្មៅ​ឲ្យ​លា​ស៊ី រួច​គេ​ក៏​លាង​ជើង ហើយ​បរិភោគ​ជា​មួយ​គ្នា​ទៅ។

22 រីឯ​កាល​គេ​កំពុង​តែ​តាំង​ចិត្ត ឲ្យ​អរ​សប្បាយ​ឡើង នោះ​មើល មាន​ពួក​មនុស្ស​ទុរជន​ខ្លះ​នៅ​ទី​នោះ គេ​មក​ព័ទ្ធ​ផ្ទះ គោះ​ទ្វារ​ហៅ​តា​ជា​ម្ចាស់​ផ្ទះ​នោះ​ថា ចូរ​នាំ​មនុស្ស​ដែល​បាន​មក​ក្នុង​ផ្ទះ​តា​ចេញ​មក​ឥឡូវ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​វា

23 ដូច្នេះ​ម្ចាស់​ផ្ទះ​ក៏​ចេញ​ទៅ​អង្វរ​ថា ទេ​បង​ប្អូន​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ ដ្បិត​អ្នក​នេះ​បាន​ចូល​មក​ជ្រក​នៅ​ផ្ទះ​ខ្ញុំ កុំ​ឲ្យ​ប្រព្រឹត្ត​ការ​ដ៏​លាមក​យ៉ាង​នេះ​ឲ្យ​សោះ

24 មើល នេះ​នែ​កូន​ក្រមុំ​របស់​ខ្ញុំ និង​ប្រពន្ធ​របស់​អ្នក​នេះ ខ្ញុំ​នឹង​នាំ​ចេញ​មក​ឥឡូវ ឲ្យ​អ្នក​រាល់​គ្នា​បាន​បន្ទាប​នាង​ចុះ ហើយ​ប្រព្រឹត្ត​នឹង​នាង​តាម​តែ​ចិត្ត សូម​កុំ​ឲ្យ​តែ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​ដល់​ម៉្លេះ​នឹង​មនុស្ស​នេះ​ឡើយ

25 ប៉ុន្តែ មនុស្ស​ទាំង​នោះ​មិន​ព្រម​ស្តាប់​គាត់​ទេ បាន​ជា​ប្ដី​របស់​នាង​នោះ គាត់​នាំ​នាង​ចេញ​ទៅ​ប្រគល់​ឲ្យ​គេ​ទៅ រួច​គេ​ក៏​ស្គាល់​នាង​គ្រប់​គ្នា ហើយ​ធ្វើ​បាប​នាង​ទាល់​តែ​ភ្លឺ ទើប​លែង​ឲ្យ​មក​វិញ

26 ដូច្នេះ​កាល​ថ្ងៃ​ទើប​នឹង​ភ្លឺ​ស្រាង​ឡើង នាង​ក៏​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​តា​នោះ គឺ​ជា​ផ្ទះ​ដែល​ប្ដី​នៅ។

27 លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ហើយ ប្ដី​នាង​ក៏​ក្រោក​បើក​ទ្វារ​ចេញ​ទៅ ដើម្បី​នឹង​ធ្វើ​ដំណើរ​ត​ទៅ នោះ​ឃើញ​ប្រពន្ធ​ចុង​បាន​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ ដាក់​ដៃ​នៅ​លើ​ក្រប​ទ្វារ​ហើយ