25 ប៉ុន្តែ មនុស្សទាំងនោះមិនព្រមស្តាប់គាត់ទេ បានជាប្ដីរបស់នាងនោះ គាត់នាំនាងចេញទៅប្រគល់ឲ្យគេទៅ រួចគេក៏ស្គាល់នាងគ្រប់គ្នា ហើយធ្វើបាបនាងទាល់តែភ្លឺ ទើបលែងឲ្យមកវិញ
26 ដូច្នេះកាលថ្ងៃទើបនឹងភ្លឺស្រាងឡើង នាងក៏មកដួលនៅមាត់ទ្វារផ្ទះរបស់តានោះ គឺជាផ្ទះដែលប្ដីនៅ។
27 លុះព្រឹកឡើងភ្លឺច្បាស់ហើយ ប្ដីនាងក៏ក្រោកបើកទ្វារចេញទៅ ដើម្បីនឹងធ្វើដំណើរតទៅ នោះឃើញប្រពន្ធចុងបានដួលនៅមាត់ទ្វារផ្ទះ ដាក់ដៃនៅលើក្របទ្វារហើយ
28 គាត់ហៅថា នែ ចូរក្រោកឡើង យើងទៅ តែនាងមិនឆ្លើយសោះ ដូច្នេះគាត់ក៏លើកព្រនរដាក់លើលា នាំត្រឡប់ទៅឯលំនៅខ្លួនទៅ
29 កាលគាត់បានចូលដល់ទៅក្នុងផ្ទះហើយ នោះគាត់យកកាំបិត មកកាត់ខ្មោចរបស់នាងនោះចេញជា១២កំណាត់ ផ្ញើទៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល
30 រួចពួកអ្នកទាំងប៉ុន្មានដែលបានឃើញ ក៏និយាយគ្នាថា មិនដែលឃើញមានគេធ្វើអំពើយ៉ាងដូច្នេះទេ ចាប់តាំងពីថ្ងៃ ដែលពួកកូនចៅអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទដរាបដល់សព្វថ្ងៃនេះ ដូច្នេះចូរពិចារណា ហើយពិគ្រោះគ្នាចុះ រួចសំរេចសេចក្ដីទៅ។