3 នោះប្ដីនាងរៀបចំចេញទៅតាម និយាយលួងលោម ដើម្បីនឹងនាំនាងមកវិញ បាននាំទាំងបំរើម្នាក់ និងលា២ទៅជាមួយផង ដល់ហើយនាងក៏នាំប្ដីចូលទៅក្នុងផ្ទះឪពុក កាលឪពុកបានឃើញ នោះក៏ទទួលដោយអំណរ
4 រួចគាត់នៅជាមួយបាន៣ថ្ងៃ ដោយឪពុកក្មេកបានឃាត់សិន ហើយក៏ស៊ីផឹកជាមួយគ្នា ព្រមទាំងដេកនៅទីនោះផង
5 ដល់ថ្ងៃទី៤ គេក៏ក្រោកឡើងពីព្រលឹម តែកាលគាត់ចង់ធ្វើដំណើរចេញទៅ នោះឪពុកនាងឃាត់ថា ចាំបរិភោគចំរើនកំឡាំងសិន រួចសឹមទៅចុះ
6 ដូច្នេះគេក៏អង្គុយស៊ីផឹកជាមួយគ្នា រួចឪពុកនាងនិយាយថា សូមឲ្យសំរេចចិត្តនៅ១យប់នេះសិន ឲ្យបានសប្បាយឡើង
7 អ្នកនោះក្រោកឡើងចង់ទៅ តែឪពុកក្មេកចេះតែបង្ខំ បានជាគាត់ដេកនៅទីនោះ១យប់ទៀត
8 ដល់ថ្ងៃទី៥ គាត់ក្រោកពីព្រលឹម រៀបធ្វើដំណើរទៅ តែឪពុកនាងឃាត់ថា ចូរនៅលំហើយចិត្តសិន ហើយបង្អង់ដល់ថ្ងៃរសៀលបន្តិច នោះគេក៏បរិភោគជាមួយគ្នា
9 រួចកាលគាត់ក្រោកឡើង រៀបធ្វើដំណើរទៅ នាំទាំងប្រពន្ធ និងអ្នកបំរើរបស់គាត់ផង នោះឪពុកក្មេកឃាត់ថា ឥឡូវថ្ងៃរសៀលទាបហើយ ដូច្នេះ សូមឲ្យនៅ១យប់នេះទៀតចុះ មើល ថ្ងៃជិតលិចហើយ ចូរដេកឯណេះចុះ ដើម្បីឲ្យចិត្តឯងបានសប្បាយឡើង រួចដល់ស្អែកសឹមធ្វើដំណើរតាមផ្លូវឯង ត្រឡប់ទៅផ្ទះវិញពីព្រលឹមទៅ។