ចៅហ្វាយ 19:7-13 KHOV

7 អ្នក​នោះ​ក្រោក​ឡើង​ចង់​ទៅ តែ​ឪពុក​ក្មេក​ចេះ​តែ​បង្ខំ បាន​ជា​គាត់​ដេក​នៅ​ទី​នោះ​១​យប់​ទៀត

8 ដល់​ថ្ងៃ​ទី​៥ គាត់​ក្រោក​ពី​ព្រលឹម រៀប​ធ្វើ​ដំណើរ​ទៅ តែ​ឪពុក​នាង​ឃាត់​ថា ចូរ​នៅ​លំហើយ​ចិត្ត​សិន ហើយ​បង្អង់​ដល់​ថ្ងៃ​រសៀល​បន្តិច នោះ​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា

9 រួច​កាល​គាត់​ក្រោក​ឡើង រៀប​ធ្វើ​ដំណើរ​ទៅ នាំ​ទាំង​ប្រពន្ធ និង​អ្នក​បំរើ​របស់​គាត់​ផង នោះ​ឪពុក​ក្មេក​ឃាត់​ថា ឥឡូវ​ថ្ងៃ​រសៀល​ទាប​ហើយ ដូច្នេះ សូម​ឲ្យ​នៅ​១​យប់​នេះ​ទៀត​ចុះ មើល ថ្ងៃ​ជិត​លិច​ហើយ ចូរ​ដេក​ឯ​ណេះ​ចុះ ដើម្បី​ឲ្យ​ចិត្ត​ឯង​បាន​សប្បាយ​ឡើង រួច​ដល់​ស្អែក​សឹម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឯង ត្រឡប់​ទៅ​ផ្ទះ​វិញ​ពី​ព្រលឹម​ទៅ។

10 តែ​គាត់​មិន​ព្រម​បង្អង់​នៅ​យប់​នោះ​ទៀត​ទេ ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ បាន​ទៅ​ដល់​ទន្ទឹម​នឹង​ក្រុង​យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡិម) នាំ​ទាំង​សត្វ​លា​២​ដែល​ចង​កែប និង​នាង​ជា​ប្រពន្ធ​ចុង​ទៅ​ជា​មួយ​ផង

11 កាល​មក​ជិត​ក្រុង​យេប៊ូស នោះ​ថ្ងៃ​ទន្ទាប​ណាស់​ហើយ ដូច្នេះ​អ្នក​បំរើ​គាត់​បបួល​ថា សូម​លោក​អញ្ជើញ​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​យេប៊ូស​នេះ​ស្នាក់​នៅ​សិន

12 តែ​ចៅ‌ហ្វាយ​ឆ្លើយ​ថា យើង​មិន​ព្រម​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​ដទៃ ដែល​មិន​ជា​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ឡើយ យើង​នឹង​ស្រូត​ទៅ​ឲ្យ​ដល់​គីបៀរ​វិញ

13 រួច​គាត់​និយាយ​នឹង​អ្នក​បំរើ​ថា ចូរ​យើង​ស្រូត​ទៅ​ឲ្យ​ដល់​ទី​ណា​មួយ​នោះ ដើម្បី​នឹង​ដេក​នៅ ទោះ​បើ​ជា​នៅ​គីបៀរ ឬ​នៅ​រ៉ាម៉ា​ក្តី