ចៅហ្វាយ 2:1-6 KHOV

1 នៅ​គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ឡើង​ពី​គីល‌កាល មក​ដល់​បូគីម​ប្រាប់​ថា អញ​បាន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង អញ​ក៏​បាន​សន្យា​ថា អញ​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​អញ​ចំពោះ​ឯង​រាល់​គ្នា​ទេ

2 ឯ​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​អ្នក​ស្រុក​នេះ​ឡើយ គឺ​ត្រូវ​រំលំ​អស់​ទាំង​អាសនា​របស់​គេ​ចេញ តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​បង្គាប់​អញ​សោះ ហេតុ​អ្វី​បាន​ជា​ប្រព្រឹត្ត​ដូច្នេះ

3 គឺ​ហេតុ​នោះ​បាន​ជា​អញ​ថា អញ​មិន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទេ គេ​នឹង​បាន​ដូច​ជា​បន្លា​ចាក់​នៅ​ចំហៀង​ឯង​វិញ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​បាន​ជា​អន្ទាក់​ដល់​ឯង

4 កាល​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ប្រាប់​សេចក្ដី​ទាំង​ប៉ុន្មាន​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្រេច​ហើយ នោះ​គេ​ក៏​ឡើង​សំឡេង​យំ

5 បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បូគីម រួច​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា នៅ​ទី​នោះ។

6 រីឯ​យ៉ូស្វេ កាល​លោក​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ នោះ​គេ​ក៏​ទៅ​ទទួល​យក​ស្រុក​ជា​មរដក​របស់​គេ​រៀង​ខ្លួន