ចៅហ្វាយ 2:19-23 KHOV

19 តែ​លុះ​កាល​ចៅ‌ហ្វាយ​១​ស្លាប់​ទៅ នោះ​គេ​ក៏​ត្រឡប់​ទៅ​ជា​ប្រព្រឹត្ត​លាមក​អាក្រក់ ជាង​ពួក​អយ្យកោ​គេ​ទៅ​ទៀត ដោយ​ដើរ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ទាំង​នោះ គេ​មិន​បាន​លះ​ចោល​អំពើ ឬ​ចរិត ដែល​រឹង‌ចចេស​របស់​គេ​ចេញ​ឡើយ

20 នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា បាន​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​សាសន៍​នេះ​បាន​រំលង​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​អយ្យកោ​គេ ហើយ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​អញ

21 បាន​ជា​ពី​នេះ​ទៅ​មុខ អញ​លែង​បណ្តេញ​សាសន៍​ណា​មួយ ដែល​យ៉ូស្វេ​បាន​ទុក​ពី​កាល​ស្លាប់​ទៅ​នោះ ចេញ​ពី​មុខ​គេ​ឡើយ

22 ដើម្បី​ឲ្យ​អញ​បាន​ល្បង​ល​អ៊ីស្រា‌អែល​មើល បើ​គេ​នឹង​ខំ​ប្រឹង​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​អយ្យកោ​គេ​បាន​កាន់​តាម​ឬ​ទេ

23 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទុក​សាសន៍​ទាំង​នោះ​វិញ ឥត​បណ្តេញ​ទៅ​យ៉ាង​រហ័ស​ទេ ក៏​មិន​បាន​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​យ៉ូស្វេ​ដែរ។