ចៅហ្វាយ 2:4-10 KHOV

4 កាល​ទេវតា​នៃ​ព្រះ‌យេហូវ៉ា បាន​ប្រាប់​សេចក្ដី​ទាំង​ប៉ុន្មាន​នេះ ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្រេច​ហើយ នោះ​គេ​ក៏​ឡើង​សំឡេង​យំ

5 បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា បូគីម រួច​គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា នៅ​ទី​នោះ។

6 រីឯ​យ៉ូស្វេ កាល​លោក​បាន​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ នោះ​គេ​ក៏​ទៅ​ទទួល​យក​ស្រុក​ជា​មរដក​របស់​គេ​រៀង​ខ្លួន

7 ពួក​បណ្តា‌ជន​ក៏​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា នៅ​គ្រប់​១​ជីវិត​របស់​យ៉ូស្វេ និង​ពួក​ចាស់‌ទុំ​ដែល​រស់​នៅ​ក្រោយ​លោក​ដែរ ជា​ពួក​អ្នក​ដែល​បាន​ឃើញ​គ្រប់​ទាំង​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​សំរេច​ឲ្យ​ពួក​អ៊ីស្រា‌អែល

8 យ៉ូស្វេ កូន​នុន ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​ស្លាប់​ទៅ ក្នុង​ជំនាន់​អាយុ​បាន​១១០​ឆ្នាំ

9 រួច​គេ​បញ្ចុះ​សព​លោក​ត្រង់​ព្រំ​ដី ជា​មរដក​របស់​លោក​នៅ​ធីម៉្នាត-ហេរេស ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នា​ខាង​ជើង​ភ្នំ​កាអាស​ទៅ

10 អស់​ទាំង​មនុស្ស​នៅ​ដំណ​នោះ ក៏​បាន​មូល​ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យកោ​គេ​គ្រប់​គ្នា​ដែរ ហើយ​កើត​មាន​មនុស្ស​១​ដំណ​ទៀត ក្រោយ​មក ជា​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា ឬ​ការ​ដែល​ទ្រង់​បាន​សំរេច​ដល់​ពួក​អ៊ីស្រា‌អែល​ទេ។