ចៅហ្វាយ 21:11-17 KHOV

11 ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​ត្រូវ​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ហើយ​ផង

12 ក្នុង​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត នោះ​ឃើញ​មាន​ស្រី​ក្រមុំ​៤០០​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រី​ទាំង​នោះ មក​ឯ​ទី​ដំឡើង​ត្រសាល នៅ​ត្រង់​ស៊ីឡូរ ដែល​នៅ​ក្នុង​ស្រុក​កាណាន។

13 នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​ចាត់​គេ​ឲ្យ​ទៅ​និយាយ​នឹង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ដែល​នៅ​ថ្មដា​រីម៉ូន​នោះ ដោយ​ប្រកាស​ជា​សេចក្ដី​មេត្រី​នឹង​គ្នា​ទៅ​វិញ​ទៅ​មក

14 ដូច្នេះ​ពួក​បេន‌យ៉ា‌មីន​ក៏​វិល​ត្រឡប់​មក​វិញ​នៅ​គ្រា​នោះ រួច​ពួក​ជំនុំ​ប្រគល់​ស្ត្រី​ទាំង​ប៉ុន្មាន ដែល​បាន​ទុក​ឲ្យ​រស់​នៅ ក្នុង​ពួក​ស្ត្រី​យ៉ាបេស-កាឡាត​នោះ ឲ្យ​ដល់​គេ តែ​មិន​ទាន់​បាន​ល្មម​ឲ្យ​គេ​នៅ​ឡើយ

15 ពួក​បណ្តា‌ជន​ក៏​នឹក​ស្តាយ​ដល់​ពួក​បេន‌យ៉ា‌មីន ដោយ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បាត់​ពួក​១​ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ចេញ។

16 ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​ក៏​សួរ​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន ដ្បិត​ពួក​ស្ត្រី​ក្នុង​ពួក​បេន‌យ៉ា‌មីន​បាន​វិនាស​អស់​ហើយ

17 គេ​ឆ្លើយ​ថា ត្រូវ​ឲ្យ​មាន​កេរ‌អាករ​ឲ្យ​ពួក​អ្នក ដែល​បាន​រួច​ជីវិត​ក្នុង​ពួក​បេន‌យ៉ា‌មីន​ផង ដើម្បី​កុំ​ឲ្យ​មាន​ពូជ​អំបូរ​ណា​មួយ ត្រូវ​រលុប​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល​ឡើយ