20 ដូច្នេះគេបង្គាប់ដល់ពួកកូនចៅបេនយ៉ាមីនថា ចូរឯងរាល់គ្នាទៅបង្កប់ខ្លួនក្នុងចំការទំពាំងបាយជូរទៅ
21 ចាំមើល បើពួកស្រីក្រមុំនៅស៊ីឡូរចេញមកលេង នោះចូរឯងរាល់គ្នាចេញពីចំការទំពាំងបាយជូរ ទៅចាប់យកពួកស្រីក្រមុំស៊ីឡូរទាំងនោះ ធ្វើជាប្រពន្ធគ្រប់ៗគ្នាចុះ រួចត្រឡប់ទៅឯស្រុកបេនយ៉ាមីនវិញទៅ
22 បើកាលណាឪពុកបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង នោះយើងនឹងអង្វរថា សូមអាណិតមេត្តាដល់គេឲ្យយើងផង ដ្បិតយើងទៅច្បាំងនោះ មិនបានទុកប្រពន្ធឲ្យគេគ្រប់គ្នាទេ មួយទៀតមិនមែនជាអ្នករាល់គ្នា ដែលបានឲ្យស្ត្រីទាំងនោះទៅគេដែរ បើអ្នករាល់គ្នាបានធ្វើដូច្នេះ នោះមានទោសមែន
23 ពួកកូនចៅបេនយ៉ាមីនក៏ធ្វើដូច្នោះ គេចាប់យកជាប្រពន្ធ១ម្នាក់គ្រប់គ្នាតាមចំនួនគេ ពីពួកក្រមុំដែលកំពុងលេង រួចនាំជំរត់យកទៅឯស្រុកជាមរដករបស់គេទៅ ក៏សង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅផង
24 នៅគ្រានោះពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីទីនោះត្រឡប់ទៅឯពូជអំបូរ និងគ្រួសាររបស់គេរៀងខ្លួន គឺវិលទៅឯស្រុក ជាមរដករបស់គេគ្រប់គ្នាទៅ។
25 នៅគ្រានោះឯង គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គឺមនុស្សទាំងឡាយតែងប្រព្រឹត្តការអ្វី តាមដែលគេយល់ឃើញថាត្រឹមត្រូវគ្រប់គ្នា។:៚