ចៅហ្វាយ 3:19-25 KHOV

19 រួច​លោក​ឲ្យ​ពួក​អ្នក​ដែល​កាន់​នាំ​សួយ‌អាករ​មក ត្រឡប់​ទៅ​ស្រុក​វិញ តែ​ឯ​ខ្លួន​លោកៗ​វិល​ចូល​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​មាន​ការ​យ៉ាង​សំងាត់​នឹង​ទូល​ដល់​ទ្រង់ ដូច្នេះ​ស្តេច​ទ្រង់​ក៏​បង្គាប់​ថា ចូរ​ស្ងៀម​សិន រួច​អស់​អ្នក​ដែល​ឈរ​ជិត​ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់​ទៅ

20 ឯ​ស្តេច​ទ្រង់​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សំរាប់​លំហើយ​អង្គ លំដាប់​នោះ​អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ទ្រង់​ទូល​ថា ទូល‌បង្គំ​មាន​ព្រះ‌បន្ទូល​នៃ​ព្រះ សំរាប់​នឹង​ទូល​ដល់​ទ្រង់ ស្តេច​ក៏​ក្រោក​ចាក​ពី​ព្រះ‌ទែន​ឡើង

21 នោះ​អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​នៃ​ស្តេច

22 ឯ​ដង​កាំបិត​ក៏​មុត​កប់​ចូល​ទៅ​តាម​ផ្លែ​ធ្លុះ​ចេញ​ទៅ​ខាង​ក្រោយ រួច​ខ្លាញ់​បិទ​ភ្ជិត​ទាំង​អស់​ទៅ លោក​ឥត​បាន​ដក​កាំបិត​ចេញ​ពី​ពោះ​ស្តេច​ឡើយ

23 ស្រេច​ហើយ​ក៏​ចេញ​មក​ឯ​រាន​ខាង​មុខ រួច​បិទ​ទ្វារ​បន្ទប់​ខាង​លើ​នោះ​ចាក់​សោ​ភ្ជិត​ទៅ។

24 កាល​លោក​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​ពួក​គាល់​ហ្វៅ​របស់​ស្តេច​មក​ឃើញ​ទ្វារ​ចាក់​សោ​ជិត​ដូច្នោះ ក៏​គិត​ថា ប្រាកដ​ជា​ទ្រង់​ផ្ទំ​នៅ​ក្នុង​បន្ទប់​នោះ​ហើយ

25 រួច​គេ​នៅ​ចាំ​ទាល់​តែ​មាន​សេចក្ដី​អៀន‌ខ្មាស​ដល់​ខ្លួន តែ​ទ្រង់​មិន​បាន​បើក​ទ្វារ​បន្ទប់​នោះ​សោះ គេ​ក៏​យក​កូន​សោ​ទៅ​ចាក់​បើក​ទ្វារ នោះ​ឃើញ​ម្ចាស់​របស់​គេ ទ្រង់​សុគត​នៅ​លើ​ឥដ្ឋ​ហើយ។