27 លុះដល់ហើយ នោះលោកផ្លុំត្រែឡើងនៅក្នុងស្រុកភ្នំអេប្រាអិម ឯពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយ មានលោកជាអ្នកនាំមុខគេ
28 លោកបង្គាប់ថា ចូរមកតាមខ្ញុំចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ពួកសាសន៍ម៉ូអាប់ជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃអ្នករាល់គ្នាហើយ ដូច្នេះ គេក៏ចុះតាមលោកទៅ ចាប់យកទីឆ្លងទន្លេយ័រដាន់ពីសាសន៍ម៉ូអាប់ ឥតបើកឲ្យអ្នកណាមួយឆ្លងសោះឡើយ
29 នៅវេលានោះគេប្រហារជីវិតសាសន៍ម៉ូអាប់ អស់ប្រហែលជា១ម៉ឺននាក់សុទ្ធតែជាមនុស្សក្លាហានហើយស្ទាត់ជំនាញគ្រប់គ្នា គ្មានអ្នកណាមួយរួចឡើយ
30 ដូច្នេះ សាសន៍ម៉ូអាប់ត្រូវក្រាបចុះនៅក្រោមអំណាចនៃពួកអ៊ីស្រាអែល នៅថ្ងៃនោះឯងវិញ នោះស្រុកក៏បានសុខសាន្តត្រាណអស់៨០ឆ្នាំ។
31 ក្រោយពីលោកមក មានឈ្មោះសាំកើរ ជាកូនអ័ណាត ដែលយកជន្លួញគោ វាយសំឡាប់ពួកភីលីស្ទីនអស់៦០០នាក់ អ្នកនោះក៏ជួយសង្គ្រោះអ៊ីស្រាអែលដែរ។