23 ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្តាសាដល់មេរ៉ូស ចូរដាក់បណ្តាសាដល់ពួកអ្នកដែលនៅស្រុកនោះ ជាយ៉ាងធ្ងន់ ពីព្រោះគេមិនបានមកជួយការនៃព្រះយេហូវ៉ា គឺជួយទាស់នឹងមនុស្សខ្លាំងពូកែនោះទេ
24 យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី នាងនឹងមានពរលើសជាងគ្រប់អស់ទាំងស្ត្រី ដែលនៅក្នុងត្រសាលផង
25 លោកបានសូមទឹកផឹក តែនាងបានឲ្យទឹកដោះវិញ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានលំអមកជូនលោក
26 នាងបានលូកដៃទៅចាប់យកចំរ៉ឹង ហើយដៃស្តាំចាប់យកញញួររបស់ពួកជាង រួចបានវាយស៊ីសេរ៉ានឹងញញួរនោះ គឺបានវាយធ្លុះក្បាលលោក នាងវាយទំលុះត្រង់តើក
27 លោកក៏ឱន ក៏ដួល ក៏ដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះឯង។
28 ម្តាយស៊ីសេរ៉ាបានរង់មើលតាមតារាង ហើយបន្លឺវាចាតាមបង្អួចសួរថា ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ
29 ពួកស្ត្រីប្រាជ្ញរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា