28 ម្តាយស៊ីសេរ៉ាបានរង់មើលតាមតារាង ហើយបន្លឺវាចាតាមបង្អួចសួរថា ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ
29 ពួកស្ត្រីប្រាជ្ញរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា
30 តើគេរកមិនបានរបឹប តើមិនបានចែកគ្នាទេឬអី គឺជាស្ត្រីក្រមុំម្នាក់ ឬ២នាក់គ្រប់គ្នា ឯស៊ីសេរ៉ា តើមិនបានរបឹបជាអាវជ្រលក់ល័ខ គឺជាអាវប៉ាក់មានពណ៌ពីរបឹបទាំងប៉ុន្មាន ជាអាវប៉ាក់ទាំងសងខាង ហើយជ្រលក់ល័ខផង ដែលសំណំនឹងអ្នកចាប់យករបឹបនោះទេឬអី។
31 ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នក ដែលស្រឡាញ់ទ្រង់ បានភ្លឺដូចជាថ្ងៃ ក្នុងកាលដែលរះឡើងពេញវង់វិញ។នោះស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។