ចៅហ្វាយ 6:3-9 KHOV

3 រីឯ​កាល​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ នោះ​ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌លេក និង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត គេ​ឡើង​មក​ទាស់

4 គេ​មក​បោះ​ទ័ព​ទាស់​នឹង​អ៊ីស្រា‌អែល ក៏​បំផ្លាញ​អស់​ទាំង​ផល​កើត​ពី​ដី រហូត​ដល់​ក្រុង​កាសា ឥត​មាន​ទុក​ស្បៀង​អាហារ​ណា ឲ្យ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ទោះ​ទាំង​ចៀម គោ ឬ​លា​ក្តី

5 ដ្បិត​គេ​ឡើង​មក​ទាំង​ដឹក​ហ្វូង​សត្វ និង​ត្រសាល​របស់​គេ​មក​ដែរ គឺ​ចូល​មក​មាន​គ្នា​សន្ធឹក​ដូច​ជា​កណ្តូប ឯ​ខ្លួន​គេ និង​សត្វ​អូដ្ឋ​របស់​គេ នោះ​រាប់​មិន​អស់​ឡើយ គេ​មក​ប្រយោជន៍​តែ​នឹង​បំផ្លាញ​ស្រុក​ប៉ុណ្ណោះ

6 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ទុគ៌ត​ទៅ ដោយ​ព្រោះ​សាសន៍​ម៉ាឌាន ដូច្នេះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា។

7 កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សាសន៍​ម៉ាឌាន

8 នោះ​ទ្រង់​ក៏​ចាត់​ហោរា​ម្នាក់​មក​ឯ​គេ ប្រាប់​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​ឲ្យ​ចេញ​ពី​ផ្ទះ​ពួក​បាវ​បំរើ​មក

9 អញ​បាន​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ និង​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ដែល​សង្កត់‌សង្កិន​ឯង ក៏​បាន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទៅ ហើយ​បាន​ឲ្យ​ស្រុក​របស់​គេ​មក​ឯង​រាល់​គ្នា​វិញ