ចៅហ្វាយ 8:1-4 KHOV

1 នោះ​ពួក​អេប្រា‌អិម​ស្តី​លោក​ថា អ្នក​បាន​ធ្វើ​អ្វី​នឹង​យើង​ដូច្នេះ គឺ​ដែល​អ្នក​បាន​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ឥត​ហៅ​យើង​ផង​នេះ គេ​ក៏​បន្ទោស​លោក​ជា​ខ្លាំង

2 តែ​លោក​ឆ្លើយ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ល្មម​ប្រៀប‌ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​បាន ការ​បេះ​សន្សំ​ពេល​ក្រោយ​របស់​ពួក​អេប្រា‌អិម តើ​មិន​មែន​វិសេស​ជាង​ការ​បេះ​ជា​ដំបូង​របស់​ពួក​អ័បៀ‌ស៊ើរ​ទេ​ឬ​អី

3 គឺ​ព្រះ​បាន​ប្រគល់​អូរិប និង​សៀប ជា​មេ​លើ​សាសន៍​ម៉ាឌាន មក​ក្នុង​កណ្តាប់​ដៃ នៃ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ល្មម​ប្រៀប‌ផ្ទឹម​នឹង​ការ​របស់​អ្នក​រាល់​គ្នា​នោះ កាល​លោក​បាន​និយាយ​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​គេ​ក៏​អន់​ខឹង។

4 គេឌាន​នឹង​ពួក​៣០០​នាក់ ដែល​នៅ​ជា​មួយ​ក៏​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ទាំង​នឿយ‌ហត់ តែ​ចេះ​តែ​ខំ​ដេញ​តាម​គេ​ទៅ