ចៅហ្វាយ 8:9-15 KHOV

9 លោក​ក៏​ប្រាប់​ដល់​មនុស្ស​នៅ​ពេនួល​ថា កាល​ណា​ខ្ញុំ​បាន​មក​វិញ​ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​រំលំ​ប៉ម​នេះ​ទៅ។

10 រីឯ​សេបាស និង​សាល‌មូន៉ា គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កើរកូរ មាន​ទាំង​កង‌ទ័ព​ប្រហែល​ជា​១​ម៉ឺន​៥​ពាន់​នាក់​នៅ​ជា​មួយ​ផង គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ពី​ព្រោះ​ទាហាន​របស់​គេ​១​សែន​២​ម៉ឺន​នាក់ ដែល​កាន់​ដាវ បាន​ដួល​ស្លាប់​អស់​ហើយ

11 ដូច្នេះ គេឌាន​ក៏​ឡើង​តាម​ផ្លូវ​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ត្រសាល ត្រង់​ស្រុក​ខាង​កើត​ណូបាស និង​យ៉ុក‌បិហា ចូល​ទៅ​វាយ​ចំពោះ​ពួក​ទ័ព​នោះ​បាន ដ្បិត​គេ​ស្មាន​ថា បាន​សុខ‌សាន្ត​ហើយ

12 ឯ​សេបាស និង​សាល‌មូន៉ា ក៏​រត់​រួច​ទៅ តែ​លោក​ដេញ​តាម ចាប់​បាន​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​២​អង្គ​នោះ​មក ព្រម​ទាំង​បំបាក់​ទ័ព​គេ​ផង។

13 រួច​គេឌាន កូន​យ៉ូអាស ក៏​ត្រឡប់​មក​ពី​ចំបាំង​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​ហេរេស

14 លោក​ចាប់​ក្មេង​ជំទង់​ម្នាក់​ក្នុង​ពួក​មនុស្ស​នៅ​សិកូត​មក​សួរ ហើយ​ក្មេង​នោះ​ក៏​កត់​ឈ្មោះ​ពួក​អ្នក​ជា​កំពូល និង​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត​បាន​ចំនួន​៧៧​នាក់​ជូន​ដល់​លោក

15 លោក​ក៏​មក​ឯ​ពួក​អ្នក​នៅ​សិកូត​ប្រាប់​ថា មើល នេះ​ហើយ​ជា​សេបាស និង​សាល‌មូន៉ា ដែល​ឯង​រាល់​គ្នា​បាន​មើល‌ងាយ​ដល់​អញ​ថា តើ​សេបាស និង​សាល‌មូន៉ា បាន​លុះ​ក្នុង​កណ្តាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង ឲ្យ​ដល់​ពួក​ពល​របស់​អ្នក ដែល​នឿយ‌ហត់​ដូច្នេះ