ចៅហ្វាយ 9:19-25 KHOV

19 អើ បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ ហើយ​ស្មោះ‌ត្រង់​នឹង​យេរូ-បាល ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​ប៉ុន្មាន​នៅ​ថ្ងៃ​នេះ នោះ​ចូរ​ឲ្យ​ត្រេក‌អរ​សប្បាយ​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិចចុះ ហើយ​ឲ្យ​គេ​បាន​រីក‌រាយ​នឹង​អ្នក​រាល់​គ្នា​ដែរ

20 ពុំ​នោះ​សោត សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ័ប៊ី‌ម៉្មា‌ឡិច មក​បញ្ឆេះ​ពួក​មនុស្ស​នៅ​ស៊ីគែម និង​ពួក​បន្ទាយ​មីឡូរ​ទៅ ហើយ​ក៏​សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​ពួក​មនុស្ស​នៅ​ស៊ីគែម និង​ពួក​បន្ទាយ​មីឡូរ មក​បញ្ឆេះ​អ័ប៊ី‌ម៉្មា‌ឡិច​ដែរ

21 រួច​យ៉ូថាម​ក៏​ដក​ខ្លួន​រត់​រួច​ទៅ​ឯ​ស្រុក​ប្អៀរ ស្នាក់​នៅ​ទី​នោះ​ដោយ​ព្រោះ​ខ្លាច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​បង។

22 អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ជែង​គ្រប់​គ្រង លើ​ពួក​អ៊ីស្រា‌អែល​អស់​៣​ឆ្នាំ

23 លំដាប់​នោះ​ព្រះ​ទ្រង់​បណ្តាល​ឲ្យ​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​មនុស្ស​នៅ​ស៊ីគែម មាន​គំនិត​អាក្រក់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពួក​មនុស្ស​នៅ​ស៊ីគែម​ក៏​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់​ចំពោះ​អ័ប៊ី‌ម៉្មា‌ឡិច

24 ដើម្បី​ឲ្យ​ឈាម​នៃ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិច ជា​ប្អូន​បាន​សំឡាប់​ដោយ​សាហាវ បាន​ធ្លាក់​មក​លើ​លោក និង​ពួក​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចំរើន​កំឡាំង​ដៃ​លោក ឲ្យ​សំឡាប់​បង​ប្អូន​ផង

25 ដូច្នេះ ពួក​មនុស្ស​នៅ​ស៊ីគែម គេ​ក៏​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​លោក ពួក​អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​មក​តាម​ផ្លូវ​នោះ ហើយ​មាន​គេ​នាំ​ដំណឹង​នោះ​ទៅ​ប្រាប់​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។