ចៅហ្វាយ 9:34-40 KHOV

34 ខណៈ​នោះ អ័ប៊ី‌ម៉្មា‌ឡិច និង​អស់​មនុស្ស​ដែល​កាន់​ខាង​លោក ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ជា​៤​ពួក ដើម្បី​ច្បាំង​នឹង​ពួក​ក្រុង​ស៊ីគែម

35 ឯ​កាអាល ជា​កូន​អេបេឌ ក៏​ចេញ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង រួច​អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ក៏​ងើប​ចេញ​ពី​ទី​បង្កប់​ខ្លួន​មក

36 កាល​កាអាល​បាន​ឃើញ​គេ ក៏​ប្រាប់​ដល់​សេប៊ុល​ថា មើល មាន​មនុស្ស​ចុះ​ពី​ភ្នំ​នោះ​មក​ហើយ តែ​សេប៊ុល​ឆ្លើយ​ថា នោះ​ជា​ស្រមោល​ភ្នំ​ទេ ដែល​អ្នក​មើល​ទៅ​ឃើញ​ដូច​ជា​មនុស្ស​វិញ

37 កាអាល​ក៏​ប្រាប់​ម្តង​ទៀត​ថា មើល​នុ៎ះន៏ មាន​គេ​មក​ពី​ទួល​ខ្ពស់​នោះ​ហើយ ក៏​មាន​១​ពួក​ទៀត​មក​តាម​ផ្លូវ​ដើម​ម៉ៃសាក់​មេវនេ‌នីម​ដែរ

38 នោះ​សេប៊ុល​ឆ្លើយ​ថា តើ​សំដី​ឯង​នៅ​ឯ​ណា​ឥឡូវ ដែល​ឯង​បាន​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា គឺ​មនុស្ស​ទាំង​នោះ​ហើយ ដែល​ឯង​បាន​មើល‌ងាយ​ទេ​តើ ដូច្នេះ ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ឥឡូវ​នេះ​ចុះ

39 កាអាល​ក៏​នាំ​មុខ​ពួក​មនុស្ស​នៅ​ស៊ីគែម ចេញ​ទៅ​ច្បាំង​នឹង​អ័ប៊ី‌ម៉្មា‌ឡិច

40 តែ​អ័ប៊ី‌ម៉្មា‌ឡិច​ប្រដេញ​គាត់​វិញ ហើយ​គាត់​ក៏​រត់​ពី​មុខ​គេ​ទៅ មាន​មនុស្ស​ជា​ច្រើន​បាន​ដួល ដោយ​ត្រូវ​របួស រហូត​ដល់​មាត់​ទ្វារ​ទី​ក្រុង។