52 អ័ប៊ីម៉្មាឡិចក៏មកច្បាំងនឹងទីប៉ម ហើយចូលទៅដល់មាត់ទ្វារ ដើម្បីនឹងបង្កាត់ភ្លើងដុតចោល
53 ខណៈនោះ មានស្ត្រីម្នាក់យកគ្របត្បាល់កិន បោះមកលើ ត្រូវបែកក្បាលអ័ប៊ីម៉្មាឡិចទៅ
54 ដូច្នេះ លោកហៅមនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោក មកជាប្រញាប់ប្រាប់ថា ចូរឯងហូតដាវមកសំឡាប់អញទៅ ដើម្បីកុំឲ្យមានពាក្យដំនៀលថា មានស្រីបានសំឡាប់អញនោះឡើយ ដូច្នេះ មនុស្សកំឡោះនោះ ក៏ចាក់ទំលុះលោកសំឡាប់ចោលទៅ
55 កាលពួកសាសន៍អ៊ីស្រាអែលបានឃើញថា អ័ប៊ីម៉្មាឡិចស្លាប់ហើយ នោះគេក៏ត្រឡប់ទៅឯកន្លែងគេរៀងខ្លួនវិញ
56 គឺយ៉ាងនោះហើយដែលព្រះបានសងអំពើដ៏លាមកអាក្រក់ ដែលលោកបានធ្វើដល់ឪពុកខ្លួន ដោយសំឡាប់បងប្អូនទាំង៧០នាក់នោះ
57 ហើយព្រះទ្រង់ក៏បានទំលាក់សេចក្ដីដ៏លាមកអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ព្រមទាំងសេចក្ដីបណ្តាសារបស់យ៉ូថាម ជាកូនយេរូ-បាលផង។