9 តែដើមអូលីវប្រកែកថា តើគួរឲ្យខ្ញុំលះចោលប្រេងខ្ញុំ ដែលសំរាប់ប្រើនឹងលើកដំកើងព្រះ ហើយនឹងមនុស្សផង ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
10 រួចពួកដើមឈើទាំងនោះក៏សូមដល់ដើមល្វាថា សូមឲ្យអ្នកសោយរាជ្យលើយើងរាល់គ្នាទៅ
11 តែដើមល្វាប្រកែកថា តើគួរឲ្យខ្ញុំលះចោលរសជាតិផ្អែម និងផលល្អរបស់ខ្ញុំ ទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
12 នោះពួកដើមឈើក៏សូមដល់ដើមទំពាំងបាយជូរថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
13 តែដើមទំពាំងបាយជូរប្រកែកថា តើគួរឲ្យខ្ញុំលះចោលជាតិទឹកផ្លែរបស់ខ្ញុំ ដែលនាំឲ្យទាំងព្រះ និងមនុស្សផង បានសប្បាយឡើង ដើម្បីទៅរញ្ជួយគ្របពីលើអស់ទាំងដើមឈើឬអី
14 រួចមកដើមឈើទាំងនោះ ក៏ទៅសូមដល់គុម្ពបន្លាថា សូមឲ្យអ្នកមកសោយរាជ្យលើយើងរាល់គ្នាទៅ
15 នោះគុម្ពបន្លាឆ្លើយឡើងថា បើសិនជាអ្នករាល់គ្នាចង់ចាក់ប្រេង តាំងខ្ញុំឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាពិត នោះចូរឲ្យមកជ្រកនៅក្រោមម្លប់ខ្ញុំចុះ ពុំនោះសោត នឹងមានភ្លើងចេញពីគុម្ពបន្លាមកបញ្ឆេះដល់ទៅអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូនផង។