15 វាសុទ្ធតែអសារឥតការ ជាការបញ្ឆោតហើយ នៅគ្រាដែលផ្ចាញ់ផ្ចាល នោះវានឹងវិនាសបាត់ទៅ
16 ឯព្រះរបស់ពួកយ៉ាកុបមិនមែនដូចវាទេ គឺទ្រង់ដែលបានបង្កើតរបស់សព្វសារពើវិញ ហើយសាសន៍អ៊ីស្រាអែល ជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
17 ឱឯង ដែលនៅក្នុងកំឡុង មានទាំងពួកខ្មាំងឡោមព័ទ្ធឯងជុំវិញអើយ ចូរប្រមូលអីវ៉ាន់ឯង ចេញពីស្រុកទៅ
18 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល ឥឡូវនេះអញនឹងបោះចោលពួកអ្នកស្រុកនេះចេញ ហើយនឹងធ្វើទុក្ខគេ ឲ្យគេស្គាល់ដៃអញផង។
19 វរហើយខ្ញុំ ដោយព្រោះសេចក្តីឈឺចាប់របស់ខ្ញុំ របួសខ្ញុំឈឺណាស់ តែខ្ញុំនិយាយថា នេះហើយជាសេចក្តីលំបាករបស់ខ្ញុំ ខ្ញុំត្រូវតែទ្រាំទ្រ
20 ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ
21 ដ្បិតពួកអ្នកគង្វាល បានត្រឡប់ជាមនុស្សកំរោលទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចំរើន ហើយហ្វូងគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ