20 ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ
21 ដ្បិតពួកអ្នកគង្វាល បានត្រឡប់ជាមនុស្សកំរោលទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចំរើន ហើយហ្វូងគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ
22 មានឮសូរសព្ទ ពីការកោលាហលជាខ្លាំង ដែលចេញពីស្រុកខាងជើងមក ដើម្បីនឹងធ្វើឲ្យអស់ទាំងទីក្រុងនៃស្រុកយូដា ទៅជាទីបំផ្លាញបង់ ជាទីអាស្រ័យរបស់ចចកវិញ។
23 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ
24 ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ តែគឺតាមសេចក្តីទៀងត្រង់ មិនមែនដោយសេចក្តីខ្ញាល់របស់ទ្រង់ឡើយ ក្រែងទ្រង់ធ្វើឲ្យទូលបង្គំសាបសូន្យទៅ
25 សូមទ្រង់ចាក់សេចក្តីក្រោធរបស់ទ្រង់ ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ទ្រង់វិញ ហើយទៅលើអស់ទាំងគ្រួមនុស្សដែលមិនអំពាវនាវ ដល់ព្រះនាមទ្រង់ផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប អើ គេបានត្របាក់លេប ព្រមទាំងរំលីងអស់ទៅផង ហើយបានទាំងបំផ្លាញទីលំនៅរបស់គេដែរ។