3 ពីព្រោះអស់ទាំងទំនៀមទំលាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ
4 គេតាក់តែងដោយប្រាក់ និងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា
5 រូបទាំងនោះឈរត្រង់ ដូចជាដើមលម៉ើវាមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ពីព្រោះដើរមិនរួច កុំឲ្យកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
6 ឱព្រះយេហូវ៉ាអើយ គ្មានណាឲ្យដូចទ្រង់ឡើយទ្រង់ធំប្រសើរ ហើយព្រះនាមទ្រង់ក៏មានឥទ្ធានុភាពយ៉ាងខ្លាំងដែរ
7 ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ដ្បិតសេចក្តីកោតខ្លាចសំណំតែនឹងទ្រង់ប៉ុណ្ណោះ ពីព្រោះក្នុងបណ្តាមនុស្សប្រាជ្ញាទាំងឡាយនៅគ្រប់ទាំងសាសន៍ ហើយក្នុងនគររបស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូចទ្រង់ឡើយ
8 គឺគេសុទ្ធតែជាមនុស្សកំរោល ហើយល្ងីល្ងើ ឯលទ្ធិរបស់គេជាសេចក្តីសូន្យសោះ គឺជាដុំឈើទទេ
9 គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស និងមាសពីស្រុកអ៊ូផាស ជាស្នាដៃរបស់ជាងទង និងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ និងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់