6 ឱព្រះយេហូវ៉ាអើយ គ្មានណាឲ្យដូចទ្រង់ឡើយទ្រង់ធំប្រសើរ ហើយព្រះនាមទ្រង់ក៏មានឥទ្ធានុភាពយ៉ាងខ្លាំងដែរ
7 ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ដ្បិតសេចក្តីកោតខ្លាចសំណំតែនឹងទ្រង់ប៉ុណ្ណោះ ពីព្រោះក្នុងបណ្តាមនុស្សប្រាជ្ញាទាំងឡាយនៅគ្រប់ទាំងសាសន៍ ហើយក្នុងនគររបស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូចទ្រង់ឡើយ
8 គឺគេសុទ្ធតែជាមនុស្សកំរោល ហើយល្ងីល្ងើ ឯលទ្ធិរបស់គេជាសេចក្តីសូន្យសោះ គឺជាដុំឈើទទេ
9 គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស និងមាសពីស្រុកអ៊ូផាស ជាស្នាដៃរបស់ជាងទង និងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ និងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់
10 តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្តីក្រោធរបស់ទ្រង់ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្តីគ្នាន់ក្នាញ់របស់ទ្រង់បានឡើយ
11 ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ។
12 ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយ៍ឡើង ដោយសារប្រាជ្ញារបស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់