យេរេមា 11:1-7 KHOV

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា

2 ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្តី​សញ្ញា​នេះ​ចុះ រួច​និយាយ​ដល់​ពួក​មនុស្ស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម

3 ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​បណ្តាសា​ហើយ​មនុស្ស​ណា ដែល​មិន​ស្តាប់​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្តី​សញ្ញា​នេះ

4 គឺ​ជា​សេចក្តី ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​ដែល​អញ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ចេញ​រួច​ពី​គុក​ភ្លើង​រំលាយ​ដែក ដោយ​ប្រាប់​គេ​ថា ចូរ​ស្តាប់​ពាក្យ​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង គឺ​តាម​គ្រប់​ទាំង​សេចក្តី ដែល​អញ​បង្គាប់ ដល់​ឯង​រាល់​គ្នា​ចុះ​យ៉ាង​នោះ ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​របស់​ឯង

5 ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​សំរេច​តាម​សេចក្តី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ថា នឹង​ឲ្យ​គេ​បាន​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​យ៉ាង​សព្វ​ថ្ងៃ​នេះ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា អាម៉ែន ព្រះ‌យេហូវ៉ា​អើយ។

6 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ប្រកាស​ប្រាប់​អស់​ទាំង​ពាក្យ​នេះ នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​យេរូ‌សាឡិម​ដែរ​ថា ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្តី​សញ្ញា​នេះ ហើយ​ប្រព្រឹត្ត​តាម​ចុះ

7 ដ្បិត​នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ​ចុះ