យេរេមា 12:5-11 KHOV

5 បើ​ឯង​បាន​រត់​ជា​មួយ​នឹង​ពួក​ថ្មើរ​ជើង ហើយ​គេ​បាន​នាំ​ឲ្យ​ឯង​អស់​កំឡាំង ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ប្រណាំង​នឹង​សេះ​បាន ហើយ​បើ​នៅ​ក្នុង​ស្រុក​ដ៏​មាន​សន្តិ‌សុខ ឯង​មិន‌សូវ​មាន​សេចក្តី​សុខ​ទេ នោះ​តើ​ឯង​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​កាល​ដែល​ទន្លេ​យ័រដាន់​ជន់​ពេញ​កំឡាំង​ឡើង

6 ដ្បិត​ទោះ​ទាំង​ពួក​បង​ប្អូន​ឯង និង​ពួក​គ្រួ​ឪពុក​ឯង ក៏​បាន​ប្រព្រឹត្ត​ដោយ​កំបត់​នឹង​ឯង​ដែរ គេ​បាន​ស្រែក​ហៅ​យ៉ាង​ខ្លាំង​តាម​ក្រោយ​ឯង​ផង តែ​ទោះ​បើ​និយាយ​ពាក្យ​ស្រួល​ល្អ​ក៏​ដោយ​គង់​តែ​មិន​ត្រូវ​ជឿ​តាម​គេ​ឡើយ។

7 អញ​បាន​លះ‌លែង​គ្រួសារ​របស់​អញ​ហើយ ក៏​បាន​បោះ‌បង់​ចោល​មរដក​របស់​អញ​ដែរ ឯ​អ្នក​ស្ងួន​សំឡាញ់​នៃ​ដួង​ចិត្ត​អញ នោះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ផង

8 ពួក​ដែល​ជា​មរដក​របស់​អញ គេ​បាន​ត្រឡប់​ដូច​ជា​សិង្ហ​នៅ​ក្នុង​ព្រៃ​ដល់​អញ គេ​បាន​បព្ចោញ​សំឡេង​ទាស់​នឹង​អញ ហេតុ​នោះ​បាន​ជា​អញ​ស្អប់​គេ

9 ពួក​ដែល​ជា​មរដក​របស់​អញ បាន​ត្រឡប់​ជា​សត្វ​ហើរ​សម្បុរ​ពញ្លក់​ដែល​ចាប់​រំពា អស់​ទាំង​សត្វ​ហើរ​ដែល​ចាប់​រំពា​បាន​ឡោម‌ព័ទ្ធ​វា​ហើយ ចូរ​ទៅ​ប្រមូល​អស់​ទាំង​សត្វ​ជើង​៤​នាំ​មក​ឲ្យ​ហែក​ស៊ី​ចុះ

10 មាន​អ្នក​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ គេ​បាន​ជាន់​ឈ្លី​ដី​ជា​ចំណែក​របស់​អញ គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​គាប់​ចិត្ត​អញ ទៅ​ជា​ទី​ខូច​បង់​ហើយ

11 គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​អន្តរ‌ធាន ទី​នោះ​សោយ​សោក​រក​អញ ដោយ​ត្រូវ​ខូច​បង់ ស្រុក​ទាំង​មូល​ត្រូវ​អន្តរ‌ធាន​ទៅ ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ