8 គ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
9 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺបែបយ៉ាងនេះដែលអញនឹងបង្ខូចសេចក្តីអំនួតរបស់ពួកយូដា និងសេចក្តីអំនួតយ៉ាងធំរបស់ក្រុងយេរូសាឡិមដែរ
10 ឯជនជាតិអាក្រក់នេះដែលមិនព្រមស្តាប់តាមពាក្យអញ ជាពួកអ្នកដែលដើរតាមតែសេចក្តីរឹងចចេស នៅក្នុងចិត្តរបស់ខ្លួនគេ នឹងទៅតាមព្រះដទៃ ដើម្បីនឹងគោរព ហើយថ្វាយបង្គំដល់វា គេនឹងបានដូចជាសំពត់ក្រវាត់នេះ ដែលឥតមានប្រយោជន៍អ្វីទៀត
11 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សំពត់ក្រវាត់ជាប់នៅនឹងចង្កេះមនុស្សយ៉ាងណា នោះអញក៏បានឲ្យពួកវង្សអ៊ីស្រាអែលទាំងមូល និងពួកវង្សយូដាទាំងអស់នៅជាប់នឹងអញយ៉ាងនោះដែរ ដើម្បីឲ្យគេបានជារាស្ត្រសំរាប់អញ ហើយជាកេរ្តិ៍ឈ្មោះ ជាសេចក្តីសរសើរ និងជាសិរីល្អផង តែគេមិនព្រមស្តាប់សោះ។
12 ហេតុនោះត្រូវឲ្យឯងប្រាប់ពាក្យនេះដល់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ឯអស់ទាំងឪទឹននោះនឹងបានពេញដោយស្រាទំពាំងបាយជូរ ហើយគេនឹងឆ្លើយតបមកឯងថា តើយើងមិនដឹងពិតថា ឪទឹនទាំងអស់នឹងបានពេញដោយស្រាទំពាំងបាយជូរទេឬអី
13 រួចឯងត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមនុស្សនៅស្រុកនេះទាំងអស់ ទាំងពួកស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ និងពួកសង្ឃ ពួកហោរា ហើយអស់អ្នកដែលនៅក្រុងយេរូសាឡិមផង បានស្រវឹងពេញទី
14 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូនផង អញមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។