យេរេមា 14:1-6 KHOV

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​យេរេមា ពី​ដំណើរ​គ្រា​រាំង​ភ្លៀង

2 ពួក​យូដា​គេ​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កំឡាំង​ចុះ គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សំរែក​នៃ​ក្រុង​យេរូ‌សាឡិម​ក៏​ឮ​ឡើង

3 ពួក​អ្នក​ធំ​របស់​គេ​ចាត់​អ្នក​បំរើ​ឲ្យ​ទៅ​រក​ទឹក គេ​ក៏​ទៅ​ដល់​ស្រះ​ទាំង​ប៉ុន្មាន តែ​រក​ទឹក​គ្មាន​សោះ គេ​ត្រឡប់​ទៅ​វិញ​ដោយ​ក្អម​ទទេ គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ក៏​គ្រលុំ​ក្បាល

4 ពី​ព្រោះ​ដី​បែក​ក្រហែង ដោយ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​សោះ ពួក​អ្នក​ភ្ជួរ‌រាស់​ក៏​ខ្មាស គេ​គ្រលុំ​ក្បាល​ដែរ

5 អើ​ទាំង​ក្តាន់​ញី​នៅ​វាល​ក៏​ទំលាក់​កូន រួច​ចោល​ចេញ ព្រោះ​គ្មាន​ស្មៅ

6 លា​ព្រៃ​ក៏​ឈរ​នៅ​លើ​ទី​ត្រងិល វា​ដង្ហាក់​ដូច​ជា​ចចក ភ្នែក​វា​ស្រវាំង​ទៅ ដោយ​ព្រោះ​គ្មាន​ស្មៅ​សោះ។