យេរេមា 14:18-22 KHOV

18 បើ​ខ្ញុំ​ចេញ​ទៅ​ឯ​វាល នោះ​មើល មាន​សុទ្ធ​តែ​សាក‌សព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ នោះ​មើល មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺ ដោយ​អត់‌ឃ្លាន ដ្បិត​ពួក​ហោរា និង​ពួក​សង្ឃ តែង‌តែ​ចុះ​ឡើង​ក្នុង​ស្រុក​ឥត​ដឹង​អ្វី​ទេ។

19 តើ​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​យូដា​ជា​ដាច់​ខាត​ឬ តើ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ​អី ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ យើង​ខ្ញុំ​បាន​រង់‌ចាំ ថា​នឹង​បាន​សេចក្តី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​មើល បាន​តែ​សេចក្តី​ភ័យ​វិញ

20 ឱ​ព្រះ‌យេហូវ៉ា​អើយ​យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​សេចក្តី​ទុច្ចរិត​របស់​ពួក​ព្ធយុ‌កោ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ពិត

21 សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរី‌ល្អ​របស់​ទ្រង់ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ

22 ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​សាសន៍​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​១​មេ​បាន​ឬ​ទេ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ជា​ទ្រង់​វិញ​ទេ​ឬ​អី ដូច្នេះ​យើង​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​តែ​ទ្រង់ ដ្បិត​គឺ​ទ្រង់​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។