2 ពួកយូដាគេសោយសោក ហើយទ្វារក្រុងក៏ថយកំឡាំងចុះ គេអង្គុយនៅដីដោយចិត្តព្រួយ ហើយសំរែកនៃក្រុងយេរូសាឡិមក៏ឮឡើង
3 ពួកអ្នកធំរបស់គេចាត់អ្នកបំរើឲ្យទៅរកទឹក គេក៏ទៅដល់ស្រះទាំងប៉ុន្មាន តែរកទឹកគ្មានសោះ គេត្រឡប់ទៅវិញដោយក្អមទទេ គេត្រូវខ្មាស ហើយជ្រប់មុខ ក៏គ្រលុំក្បាល
4 ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេគ្រលុំក្បាលដែរ
5 អើទាំងក្តាន់ញីនៅវាលក៏ទំលាក់កូន រួចចោលចេញ ព្រោះគ្មានស្មៅ
6 លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហាក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។
7 ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមទ្រង់ប្រោសមេត្តា ដោយយល់ដល់ព្រះនាមទ្រង់ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់
8 ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ