6 លាព្រៃក៏ឈរនៅលើទីត្រងិល វាដង្ហាក់ដូចជាចចក ភ្នែកវាស្រវាំងទៅ ដោយព្រោះគ្មានស្មៅសោះ។
7 ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ តែសូមទ្រង់ប្រោសមេត្តា ដោយយល់ដល់ព្រះនាមទ្រង់ ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់ យើងខ្ញុំបានធ្វើបាបនឹងទ្រង់
8 ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ
9 ហេតុអ្វីបានជាទ្រង់ត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែដែលពុំអាចនឹងជួយសង្គ្រោះបានឡើយផង ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទ្រង់គង់កណ្តាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមទ្រង់ដែរ សូមកុំលះចោលយើងខ្ញុំឡើយ។
10 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីជនជាតិនេះដូច្នេះថា គេចូលចិត្តដើរសាត់ព្រាត់ គេមិនបានឃាត់ជើងគេឡើយ ហេតុនោះព្រះយេហូវ៉ា ទ្រង់ក៏មិនព្រមទទួលគេដែរ ក្នុងពេលឥឡូវនេះ ទ្រង់កំពុងតែនឹកចាំ ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោសដល់គេជាពិត
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យអធិស្ឋានសូមសេចក្តីល្អឲ្យជនជាតិនេះឡើយ
12 កាលណាគេតមអត់ នោះអញមិនព្រមស្តាប់សំរែករបស់គេទេ កាលណាគេថ្វាយដង្វាយដុត និងដង្វាយម្សៅ នោះអញមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់អត់ និងអាសន្នរោគវិញ។