យេរេមា 15:12-18 KHOV

12 តើ​ដែក​អាច​នឹង​បំបាក់​បំបែក​ដែក​ពី​ស្រុក​ខាង​ជើង ហើយ​នឹង​លង្ហិន​បាន​ឬ​ទេ

13 ឯ​ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​របស់​ឯង អញ​នឹង​ឲ្យ​ដល់​គេ​ទុក​ជា​របឹប​ដោយ​ឥត​ថ្លៃ គឺ​ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​ឯង នៅ​គ្រប់​ទាំង​ព្រំ‌ដែន​របស់​ឯង

14 អញ​នឹង​ឲ្យ​ឯង​ឆ្លង​ទៅ​ជា​មួយ​នឹង​ពួក​ខ្មាំង​សត្រូវ​ឯង ដល់​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​មាន​ភ្លើង​កាត់​ឡើង​ក្នុង​សេចក្តី​កំហឹង​របស់​អញ ភ្លើង​នោះ​នឹង​ឆេះ​ដល់​ឯង​រាល់​គ្នា។

15 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ហើយ​ប្រោស​ទូល‌បង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ សូម​កុំ​ដក​ទូល‌បង្គំ​ចេញ ដោយ​ទ្រង់​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូល‌បង្គំ​រង​ទ្រាំ​សេចក្តី​ដំនៀល ដោយ​យល់​ដល់​ទ្រង់

16 ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌បន្ទូល​ទ្រង់ ទូល‌បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ‌បន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ទូល‌បង្គំ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ ទូល‌បង្គំ​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់

17 ទូល‌បង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត‌កញ្ឆេង​នោះ​ឡើយ គឺ​ទូល‌បង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​មាន​ពេញ​ដោយ​សេចក្តី​គ្នាន់‌ក្នាញ់

18 ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មាន​សេចក្តី​ទុក្ខ​ព្រួយ នៅ​ជានិច្ច ហើយ​របួស​ទូល‌បង្គំ​មើល​មិន​ជា ក៏​មិន​ព្រម​សះ​សោះ​ដូច្នេះ តើ​ទ្រង់​នឹង​បាន​ដូច​ជា​សេចក្តី​បញ្ឆោត ដល់​ទូល‌បង្គំ​ជា​ពិត គឺ​ដូច​ជា​ទឹក​ដែល​មិន​ទៀង​ឬ។