យេរេមា 15:6-12 KHOV

6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​បាន​បោះ‌បង់​ចោល​អញ​ហើយ ឯង​បាន​រា‌ថយ​ចេញ ហេតុ​នោះ​បាន​ជា​អញ​លូក​ដៃ​ទៅ​ទាស់​នឹង​ឯង ហើយ​បំផ្លាញ​ឯង​បង់ អញ​ណាយ​ចិត្ត​ហើយ ដោយ​ការ​ផ្លាស់​ប្រែ​គំនិត

7 អញ​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក អញ​បាន​ធ្វើ​ឲ្យ​បាត់‌បង់​កូន​អស់​ទៅ គឺ​អញ​បាន​បំផ្លាញ​រាស្ត្រ​អញ​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ

8 ស្រី​មេម៉ាយ​របស់​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​មុខ​អញ លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត អញ​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ​របស់​ពួក​កំឡោះៗ​ទាំង​ថ្ងៃ​ត្រង់ អញ​បាន​បណ្តាល​ឲ្យ​មាន​សេចក្តី​ទុក្ខ​ព្រួយ និង​សេចក្តី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម

9 ស្ត្រី​ណា​ដែល​បាន​បង្កើត​កូន​៧​នាក់​ក៏​ល្វើយ​ទៅ រួច​ប្លុង​វិញ្ញាណ​ចេញ ពន្លឺ​របស់​នាង​បាន​លិច​ទៅ ក្នុង​កាល​ដែល​នៅ​ថ្ងៃ​នៅ​ឡើយ នាង​បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ជ្រប់​មុខ​ទៅ ឯ​ពួក​ដែល​សល់​នៅ នោះ​អញ​នឹង​ប្រគល់​ដល់​ដាវ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

10 ម៉ែ​អើយ វរ‌ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែ​គេ​ប្រទេច​ផ្តាសា​ខ្ញុំ​គ្រប់​គ្នា

11 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ចំរើន​កំឡាំង​ឯង ឲ្យ​បាន​សេចក្តី​ល្អ​ទៅ​មុខ ពិត​ប្រាកដ​ជា​អញ​នឹង​បណ្តាល​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មក​អង្វរ​ដល់​ឯង​ក្នុង​គ្រា​អាក្រក់ ហើយ​ក្នុង​គ្រា​វេទនា។

12 តើ​ដែក​អាច​នឹង​បំបាក់​បំបែក​ដែក​ពី​ស្រុក​ខាង​ជើង ហើយ​នឹង​លង្ហិន​បាន​ឬ​ទេ