យេរេមា 16:1-5 KHOV

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ទៀត​ថា

2 មិន​ត្រូវ​ឲ្យ​ឯង​យក​ប្រពន្ធ ឬ​បង្កើត​កូន​ប្រុស​កូន​ស្រី​នៅ​ទី​នេះ​ទេ

3 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​ប្រុស​កូន​ស្រី​ដែល​កើត​នៅ​ទី​នេះ ហើយ​ពី​ម្តាយ​ដែល​សំរាល​វា​មក និង​ពី​ឪពុក​ដែល​បង្កើត​វា​នៅ​ស្រុក​នេះ​ដូច្នេះ​ថា

4 គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់​ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​កប់​ខ្មោច​គេ​ដែរ គឺ​គេ​នឹង​បាន​ដូច​ជា​ជី​នៅ​ដី​វិញ គេ​នឹង​ត្រូវ​វិនាស​បង់​ដោយ​ដាវ និង​សេចក្តី​អំណត់‌អត់ ហើយ​ខ្មោច​គេ​នឹង​បាន​សំរាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី។

5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ក៏​កុំ​ឲ្យ​ទៅ​យំ​សោក ឬ​ទួញ​ទំនួញ​ព្រោះ​គេ​ឡើយ ដ្បិត​អញ​បាន​ដក​សេចក្តី​សុខ​របស់​អញ គឺ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​អាណិត‌អាសូរ ចេញ​ពី​ជន‌ជាតិ​នេះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា