15 គឺគេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែល ឡើងរួចពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលទ្រង់បានបណ្តេញគេនោះផង អញនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ។
16 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ លំដាប់នោះអញនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង
17 ដ្បិតភ្នែកអញមើលឃើញអស់ទាំងផ្លូវរបស់គេ ហើយគេមិនកំបាំងពីមុខអញទេ ឯអំពើទុច្ចរិតរបស់គេ ក៏មិនបិទបាំងពីភ្នែកអញដែរ
18 នោះមុនដំបូងអញនឹងសងអំពើទុច្ចរិត និងអំពើបាបរបស់គេ១ជា២ ពីព្រោះគេបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយបានបំពេញស្រុកជាមរដករបស់អញ ដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។
19 ឱព្រះយេហូវ៉ា ជាកំឡាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯទ្រង់ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា ពួកព្ធយុកោរបស់យើងខ្ញុំបានទទួលតែសេចក្តីកំភូតទទេ គឺជាសេចក្តីអសារឥតការ និងសេចក្តីដែលឥតមានប្រយោជន៍អ្វីឡើយ
20 តើមានទំនងឲ្យមនុស្សធ្វើព្រះសំរាប់ខ្លួន ដែលមិនមែនជាព្រះពិតដែរឬ
21 ដូច្នេះមើល អញនឹងធ្វើឲ្យគេស្គាល់ អើ ម្តងនេះអញនឹងធ្វើគេស្គាល់ដៃអញ និងឥទ្ធិឫទ្ធិរបស់អញ នោះគេនឹងស្គាល់ឈ្មោះអញ ថាជាព្រះយេហូវ៉ា។