1 អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ
2 ម្លោះហើយ កូនចៅគេនឹកចាំតែអាសនា និងរូបព្រះរបស់គេ ដែលនៅក្រោមអស់ទាំងដើមឈើខៀវខ្ចី នៅលើភ្នំតូចទាំងប៉ុន្មាន
3 ឱភ្នំ និងវាលរបស់អញអើយ អញនឹងឲ្យគេចាប់យកធនធាន និងទ្រព្យសម្បត្តិរបស់ឯងទុកជារបឹប ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់ឯងផង ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់ឯង
4 ហើយឯងនឹងត្រូវចាកចោលមរដករបស់ឯង ដែលអញបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួនទេ ហើយអញនឹងឲ្យឯងបំរើដល់ពួកខ្មាំងនៅស្រុក១ដែលឯងមិនស្គាល់ ដ្បិតឯងរាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្តីកំហឹងរបស់អញ ដែលនឹងឆេះជាដរាប។
5 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា