យេរេមា 17:15-21 KHOV

15 មើល គេ​សួរ​ទូល‌បង្គំ​ថា តើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ឯ​ណា ឲ្យ​ការ​នោះ​មក​ឥឡូវ​ចុះ

16 តែ​ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​មិន​បាន​រហ័ស​នឹង​លែង​ធ្វើ​ជា​អ្នក​គង្វាល​តាម​ទ្រង់​ឡើយ ក៏​មិន​បាន​ប្រាថ្នា​ឲ្យ​ថ្ងៃ​វេទនា​នោះ​មក​ដែរ ទ្រង់​ជ្រាប​ហើយ ដ្បិត​សេចក្តី​ដែល​ចេញ​ពី​បបូរ​មាត់​ទូល‌បង្គំ សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ទាំង​អស់

17 សូម​កុំ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​សេចក្តី​ស្ញែង​ខ្លាច ដល់​ទូល‌បង្គំ​ឡើយ ទ្រង់​ជា​ទី​ពឹង​ជ្រក​នៃ​ទូល‌បង្គំ​ក្នុង​ថ្ងៃ​អាក្រក់

18 សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀន​ដល់​ទូល‌បង្គំ​ត្រូវ​អៀន‌ខ្មាស តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ស្រយុត​ចិត្ត​ឲ្យ​សោះ សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ​វិញ ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​១​ជា​២​ផង។

19 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង​នៃ​ពួក​កូន​ចៅ​ជន‌ជាតិ​នេះ ជា​ទ្វារ​ដែល​ពួក​ស្តេច​យូដា​ធ្លាប់​ចេញ​ចូល ហើយ​នៅ​ត្រង់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ដែរ

20 ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ឱ​ពួក​ស្តេច​យូដា និង​បណ្តា‌ជន‌ជាតិ​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​លី‌សែង​បន្ទុក​អ្វី ចូល​មក​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ