23 ប៉ុន្តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកឡើយ គឺគេតាំងចិត្តរឹងរូសវិញដើម្បីមិនឲ្យឮ ឬទទួលសេចក្តីប្រៀនប្រដៅសោះ។
24 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា បើសិនជាឯងរាល់គ្នានឹងខំព្យាយាមស្តាប់តាមអញ ដើម្បីមិនឲ្យលីសែងបន្ទុកណាចូលមកតាមទ្វារក្រុងនេះ នៅថ្ងៃឈប់សំរាក គឺនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ឥតធ្វើការអ្វីនៅថ្ងៃនោះ
25 នោះនឹងមានស្តេច ហើយនឹងពួកចៅហ្វាយ ដែលគង់លើបល្ល័ង្កដាវីឌ ចូលមកតាមទ្វារក្រុងនេះ គេនឹងជិះរាជរថ ហើយនឹងសេះ ទាំងខ្លួនគេ និងពួកចៅហ្វាយ ព្រមទាំងបណ្តាមនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេសាឡិមទាំងប៉ុន្មានផង ហើយទីក្រុងនេះនឹងស្ថិតស្ថេរនៅជាដរាបតទៅ
26 មនុស្សនឹងមកពីអស់ទាំងទីក្រុងនៅស្រុកយូដា ពីតំបន់នៅជុំវិញនៃក្រុងយេរូសាឡិម ពីស្រុកបេនយ៉ាមីន ពីស្រុកទំនាប ពីស្រុកភ្នំ ពីស្រុកត្បូង នាំយកដង្វាយដុត យញ្ញបូជា ដង្វាយម្សៅ កំញាន និងដង្វាយសំរាប់អរព្រះគុណ មកដល់ទីព្រះវិហារនៃព្រះយេហូវ៉ា
27 តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធ ហើយលែងលីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកទេ នោះអញនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។