20 តើនឹងយកការអាក្រក់ស្នងនឹងការល្អឬអី ដ្បិតគេបានជីករណ្តៅ ដើម្បីចាប់ព្រលឹងទូលបង្គំហើយ សូមនឹកចាំពីទូលបង្គំ ដែលបានឈរនៅចំពោះទ្រង់ ដើម្បីសូមសេចក្តីល្អឲ្យគេ ហើយនឹងបំបែរសេចក្តីក្រោធរបស់ទ្រង់ចេញពីគេដែរ
21 ដូច្នេះសូមទ្រង់ប្រគល់កូនចៅគេដល់សេចក្តីអំណត់អត់ ហើយខ្លួនគេដល់អំណាចដាវផង សូមឲ្យប្រពន្ធគេនៅជាឥតមានកូន និងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ និងពួកកំឡោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម
22 សូមឲ្យមានឮសំរែកចេញពីផ្ទះគេ ក្នុងកាលដែលទ្រង់នាំពួកពលទ័ពមកលើគេភ្លាម ដ្បិតគេបានជីករណ្តៅ ដើម្បីនឹងចាប់ទូលបង្គំហើយក៏បានលាក់អន្ទាក់ ដើម្បីនឹងទាក់ជើងទូលបង្គំផង
23 ប៉ុន្តែឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបអស់ទាំងគំនិត ដែលគេប្រឹក្សាគ្នា ដើម្បីសំឡាប់ទូលបង្គំហើយ សូមទ្រង់កុំអត់ទោសចំពោះសេចក្តីទុច្ចរិតរបស់គេឡើយ ក៏កុំឲ្យលុបអំពើបាបរបស់គេពីចំពោះទ្រង់ដែរ គឺឲ្យគេត្រូវដួលនៅចំពោះទ្រង់វិញ សូមទ្រង់សំរេចដល់គេ ក្នុងវេលាដែលទ្រង់មានសេចក្តីខ្ញាល់ចុះ។