យេរេមា 2:1-5 KHOV

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

2 ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក​ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​អញ​នឹក​ចាំ​ពី​ឯង​កាល​នៅ​ក្មេង ដែល​ឯង​មាន​ចិត្ត​កួច​ចំពោះ​អញ ហើយ​ពី​សេចក្តី​ស្រឡាញ់​របស់​ឯង កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​ឯង​បាន​ដើរ​តាម​អញ នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មាន​អ្នក​ណា​សាប‌ព្រោះ​ឡើយ

3 គ្រា​នោះ អ៊ីស្រា‌អែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ផល​ដំបូង​នៃ​សេចក្តី​ចំរើន​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្តី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ។

4 ឱ​ពួក​វង្ស​របស់​យ៉ាកុប និង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

5 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ពួក​ព្ធយុ‌កោ​របស់​ឯង​រាល់​គ្នា​បាន​ឃើញ​មាន​សេចក្តី​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​អញ បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​អញ​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្តី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង