29 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាឯងរាល់គ្នាចង់តនឹងអញដូច្នេះ ឯងរាល់គ្នាបានរំលងចំពោះអញហើយ
30 ការដែលអញបានវាយផ្ចាលពួកកូនចៅឯង នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនឯងរាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់ឯង ដូចជាសិង្ហដែលហែកបំផ្លាញវិញ
31 ឱដំណមនុស្សនេះអើយ ចូរក្រឡេកមើលព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ តើអញបានដូចជាទីរហោស្ថាន ដល់សាសន៍អ៊ីស្រាអែល ឬជាទីងងឹតសូន្យសុងឬអី ហេតុអ្វីបានជារាស្ត្រអញពោលថា យើងបានផ្តាច់ចំណង ហើយយើងមិនព្រមមកឯទ្រង់ទៀតឡើយ ដូច្នេះ
32 តើស្រីក្រមុំនឹងភ្លេចគ្រឿងប្រដាប់របស់ខ្លួនបានឬ តើប្រពន្ធថ្មោងថ្មីនឹងភ្លេចគ្រឿងតែងខ្លួនសំរាប់រៀបការបានឬអី ប៉ុន្តែរាស្ត្ររបស់អញបានភ្លេចអញជាយូរថ្ងៃវិញ នឹងរាប់មិនបានឡើយ
33 ឯងប្រសប់អីម៉្លេះ នឹងរៀបផ្លូវរកសេចក្តីស្រឡាញ់ដូច្នេះ ឯងបានទាំងបង្រៀនពួកស្រីៗអាក្រក់ តាមផ្លូវរបស់ឯងដែរ
34 ១ទៀតនៅជាយអាវឯង នោះឃើញមានឈាមរបស់មនុស្សក្រីក្រ ជាអ្នកដែលឥតមានទោសផង អញមិនបានដឹងដោយស៊ើបសួររកបែបសំងាត់ទេ គឺបានឃើញដោយអំពើទាំងនេះវិញ
35 ប៉ុន្តែឯងថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្តីខ្ញាល់របស់ទ្រង់បានបែរចេញពីខ្ញុំហើយ មើលអញនឹងកាត់ទោសឯងដោយព្រោះឯងថា ឯងគ្មានធ្វើបាបឡើយដូច្នេះ