34 ១ទៀតនៅជាយអាវឯង នោះឃើញមានឈាមរបស់មនុស្សក្រីក្រ ជាអ្នកដែលឥតមានទោសផង អញមិនបានដឹងដោយស៊ើបសួររកបែបសំងាត់ទេ គឺបានឃើញដោយអំពើទាំងនេះវិញ
35 ប៉ុន្តែឯងថា ខ្ញុំគ្មានទោសទេ ប្រាកដជាសេចក្តីខ្ញាល់របស់ទ្រង់បានបែរចេញពីខ្ញុំហើយ មើលអញនឹងកាត់ទោសឯងដោយព្រោះឯងថា ឯងគ្មានធ្វើបាបឡើយដូច្នេះ
36 ហេតុអ្វីបានជាឯងអាល័យតែដើរចុះឡើង ដើម្បីបំផ្លាស់កិរិយារបស់ឯង ឯងនឹងត្រូវមានសេចក្តីខ្មាសចំពោះស្រុកអេស៊ីព្ទ ដូចជាឯងបានខ្មាស ចំពោះស្រុកអាសស៊ើរដែរ
37 ហើយឯងនឹងត្រូវចេញពីស្រុកនោះទៅទាំងដៃខ្ទប់ក្បាល ពីព្រោះព្រះយេហូវ៉ាទ្រង់មិនព្រមទទួលពួកដែលឯងយកជាទីពឹងនោះទេ ហើយឯងនឹងមិនបានចំរើននៅជាមួយនឹងគេដែរ។