យេរេមា 20:1-4 KHOV

1 រីឯ​ផាស‌ហ៊ើរ ជា​កូន​អ៊ីមមើរ​ដ៏​ជា​សង្ឃ ដែល​ជា​នាយក​ធំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​បាន​ឮ​កំពុង​ដែល​យេរេមា​ទាយ​សេចក្តី​ទាំង​នេះ

2 ដូច្នេះ លោក​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេន‌យ៉ា‌មីន​ខាង​លើ នា​កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

3 លុះ​ដល់​ស្អែក​ឡើង​ផាស‌ហ៊ើរ​ក៏​នាំ​យេរេមា​ចេញ​ពី​គុក​មក ខណៈ​នោះ យេរេមា​ប្រាប់​លោក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ហៅ​ឈ្មោះ​លោក​ថា ផាស‌ហ៊ើរ នោះ​ទេ គឺ​ហៅ​ថា ម៉ាកោរ-មីស្សា‌ប៊ីបវិញ

4 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​ទី​ស្ញែង​ខ្លាច​ដល់​ខ្លួន ហើយ​ដល់​អស់​ទាំង​មិត្រ​សំឡាញ់​របស់​ឯង​ផង គេ​នឹង​ដួល​ដោយ​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ ហើយ​ភ្នែក​របស់​ឯង​នឹង​ឃើញ​ដែរ អញ​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​នាំ​គេ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ព្រម​ទាំង​សំឡាប់​គេ​ដោយ​ដាវ​ផង