យេរេមា 20:9-15 KHOV

9 តែ​បើ​កាល​ណា​ទូល‌បង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត

10 ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្តី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំវិញ អស់​ទាំង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូល‌បង្គំ​ដួល​ដែរ គេ​ថា ចូរ​ស​ប្រាប់​ចុះ នោះ​យើង​នឹង​ស​ប្រាប់​ដូច​គ្នា ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង ដូច្នេះ​យើង​នឹង​ឈ្នះ​វា​បាន នោះ​យើង​នឹង​សង‌សឹក​នឹង​វា

11 ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ទូល‌បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត ពី​ព្រោះ​គេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្តី​អាម៉ាស់​ខ្មាស​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប‌ជានិច្ច ឥត​ភ្លេច​បាន​ឡើយ

12 ប៉ុន្តែ​ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត និង​ថ្លើម​អើយ សូម​ឲ្យ​ទូល‌បង្គំ​ឃើញ​ទ្រង់​សង‌សឹក​នឹង​គេ ដ្បិត​ទូល‌បង្គំ​បាន​សំដែង​ដើម​ហេតុ​នៃ​ទូល‌បង្គំ​ដល់​ទ្រង់​ហើយ

13 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ដោះ​ព្រលឹង​របស់​មនុស្ស​វេទនា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ដែល​ប្រព្រឹត្ត​អាក្រក់។

14 សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​បណ្តាសា​ចុះ កុំ​ឲ្យ​ថ្ងៃ ដែល​ម្តាយ​បាន​សំរាល​ខ្ញុំ​ចេញ​មក​នោះ បាន​ពរ​ឡើយ

15 សូម​ឲ្យ​ត្រូវ​បណ្តាសា ដល់​អ្នក​ដែល​នាំ​ដំណឹង​មក​ប្រាប់​ឲ្យ​ឪពុក​ខ្ញុំ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ដោយ​ថា អ្នក​បាន​កូន​ប្រុស​ហើយ